ឯកឧត្តម យ៉ង់ សែម អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ដើម្បីត្រៀមទទួលដំណើរទស្សនកិច្ចសាស្ត្រាចារ្យ និងនិស្សិតពូកែមកពីខេត្តបាត់ដំបង
នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ០៩.០០នាទី នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ដើម្បីត្រៀមទទួលដំណើរទស្សនកិច្ចសិក្សា របស់សាស្ត្រាចារ្យ និងនិស្សិតពូកែមកពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីជំនួយការឯកឧត្តមអគ្គលេខាធិការ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមកពីនាយកដ្ឋានអភិវឌ្ឍន៍ធន ធានមនុស្ស នាយកដ្ឋានពត៌មាន និងនាយកដ្ឋានពិធីការ។
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងដើម្បីត្រៀមទទួលដំណើទស្សនកិច្ចសាស្រ្តាចារ្យ និងនិស្សិតពូកែមកពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបាត់ដំបង ដែលនឹងមកសិក្សាស្វែងយល់អំពីដំណើរការតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់ព្រឹទ្ធសភា ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ឱ្យដំណើរការទៅបានល្អ និងទទួលបានជោគជ័យ ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន